ចូលរួមរំលែកទុកផង! ពលករខ្មែរនៅកូរ៉េម្នាក់ទៀតហើយបានទទួលមរណភាពចោលប្រពន្ធនិងកូនទាំងវ័យក្មេង ដោយសារ…

ហ្វេសប៊ុក៖ កាលពីពេលថ្មីនេះ មានបងប្អូនដែលតែងតែតាមដានបណ្ដាញសង្គមហ្វេសប៊ុកជាច្រើន​ មានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីទទួលបានដំណឹងថា មានបងប្អូនដែលជាពលករខ្មែរធ្វើការនៅឯប្រទេសកូរ៉េម្នាក់ទៀតហើយ បានទទួលមរណភាពចោលប្រពន្ធនិងកូនទាំងវ័យក្មេង ដោយសារជំងឺរលា.កខួរ.ក្បាល និងទឹកដក់ក្នុងឆ្អឹងចង្កេះ។

យ៉ាងណាម៉ិញនេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ (Meng Costa page បំណងល្អពីខ្ញុំ) ដោយគាត់បានបង្ហោះជាសាធារណៈថា «សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ពលករខ្មែរ​ឈ្មោះ​ ស៊ុយ​ គីមស្រៀង​ បានទទួលមរណះភាពដោយសារ​ជំងឺរលា.កខួរ.ក្បាល​ និងដក់ទឹកឆ្អឹងចង្កេះ​ នៅមន្ទីរពេទ្យ​ 의정부성모병원»។

ដោយឡែកបន្ទាប់ពីការទទួលមរណភាពរបស់បុរសខាងលើ ស្រាប់តែមានគណនីហ្វេសប៊ុកមួយទៀតឈ្មោះ(Sin Oun Ratha) បានបង្ហោះនូវសារដ៏ក្រៀមក្រំមួយយ៉ាងដូច្នេះថា «មិនគួរណាប្អូនប្រុសអាយុខ្លីចឹងទេ ប្រពន្ធកូនប្អូនចាំប្អូននៅខ្មែរ ហេតុអីទៅលែងមកវិញចឹង បងសោកស្ដាយណាស់ប្អូនអើយ ជាតិណាៗកុំអោយប្អូនអាយុខ្លីចឹងទៀត😭😭អាណិតប្អូនណាស់😭បងចូលរួមរំលែកទុក្ខផងស្រីឡូតអើយ រឹងមាំងឡើងប្អូនស្រីដើម្បីកូនប្អូន»។ និងជាចុងក្រោយក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃស.ពផង៕