សង្វេគណាស់! ពេលនេះសពស្រ្តីរងគ្រោះ ដោយសារការបាក់ស្រុតភូមិគ្រឹះត្រូវបានរកឃើញហើយ បន្ទាប់ពី…

ភ្នំពេញ៖ នាម៉ោ១១ព្រឹកថ្ងៃទី១៥វិច្ឆិកា ឆ្នំា២០២០នេះ ស.ព.ស្ត្រីត្រូវផ្ទះកញ្ចក់លំហែរកាយកំពស់២ជាន់មួយនៅជាប់មាត់ស្រះក្នុងភូមិគ្រឹះរបស់ឧកញ៉ាម្នាក់បាក់ស្រុតចូលក្នុងស្រះទឹកសង្កត់លើនោះត្រូវបានរកឃើញ។

ស្ត្រីរ.ង.គ្រោះមានឈ្មោះ ហ៊ុន សំបូរ អាយុ៦១ឆ្នាំជាស្ត្រីមេម៉ាយ សព្វថ្ងៃស្នាក់នៅក្នុងភូមិសំរោងទាវ,សង្កាត់ក្រាំងធ្នង់,ខណ្ឌសែនសុខ បំរើការជាកម្មករផ្នែកអនាម័យប្រចាំនៅផ្ទះកើតហេតុខាងលើ។

ហេតុការណ៍នេះបានកើតឡើងតាំងពីម៉ោង១០កន្លះព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងភូមិគ្រឹះដ៍ស្កឹមស្កៃមួយកន្លែង,តាមផ្លូវបេតុង,ភូមិសំរោងទាវ,សង្កាត់ក្រាំងធ្នង់,ខណ្ឌសែនសុខ,រាជធានីភ្នំពេញ។ ប៉ុន្តែម្ចាស់ផ្ទះលាក់លៀមមិនបានរាយការណ៍មកនោះទេគឺ សុខចិត្តសង្ងំកកាយរកស.ព.តែអស់ជម្រើសរហូតដល់វេលាម៉ោង៦ព្រលប់ថ្ងៃដដែលទើបបែកធ្លាយផ្អើលអ្នកស្រុកតែម្តង។

នៅវេលាកើតហេតុនេះពួកគាត់ឮសូរសម្លេងបាក់ស្រុតរលំផ្ទះកញ្ចក់នោះដែរ តែមិនចាប់អារម្មណ៍នឹកគិតថាគេវាយផ្ទះចាស់ចោលដើម្បីសង់ថ្មី ស្រាប់តែមកដល់ព្រលប់ថ្ងៃដដែលទើបភ្ញាក់ផ្អើលថាមានស្ត្រីម្នាក់បាន.ស្លា.ប់។ ទីតាំងកើតហេតុត្រូវបានម្ចាស់បិទទ្វាររបងជាប់ក្រៅពីសមត្ថកិច្ចមិនអនុញាតឲ្យចូលឡើយ ហើយការងារបូមទឹករើកកាយរក.ស.ព នៅតែបន្តអស់ច្រើនម៉ោងក៏រកមិនឃើញរហូតដល់ម៉ោង១១ព្រឹកថ្ងៃទី១៥វិច្ឆិការនេះទើបសមត្ថកិច្ចរុករកឃើញ ៕