ចូលរួមរំលែកទុកផង! តារាសម្តែងហុងកុងដ៏ល្បីឈ្មោះលោក Savio Tsang បានទទួលមរណភាពក្នុងវ័យ៥៨ឆ្នាំ ដោយសារ…

ហុងកុង ៖ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ យោងតាងសារព័ត៌មានHK01 បានរាយការណ៍ឲ្យដឹងថា តារាសម្តែងហុងកុងដ៏ល្បីឈ្មោះ លោក Savio Tsang បានទទួលមរណភាពក្នុងអាយុ ៥៨ឆ្នាំ បន្ទាប់ពីបានតស៊ូនឹងជំងឺមហារីកសួត។

នៅក្នុងនោះដែរកាលពីមុនពេលនោះ ស្ថានភាពសុខភាពរបស់តារាប្រុសរូបនេះកាន់តែអាក្រក់ទៅៗ ខណៈដែលរូបត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយខាង វេជ្ជបណ្ឌិត ក៏មានការព្យាករណ៍មិនល្អ ក្នុងការរក្សាជីវិតរស់នៅរបស់លោក។

ដោយឡែកកាលពីខែកុម្ភះកន្លងទៅនេះ សារព័ត៌មានហុងកុងក៏ធ្លាប់បានចុះផ្សាយពីព័ត៌មានដែលបានប្រាប់ថា លោក Savio Tsang មានជំងឺមហារីកសួត ប៉ុន្តែ នៅពេលដែលប្រព័ន្ធផ្សព្វផ្សាយបានទាក់ទងទៅ តារាសម្តែងរូបនេះស្រាប់តែបានបដិសេធ ចំពោះរឿងមានជំងឺដែលមិនអាចព្យាបាលបាន ហើយក៏បានបដិសេធមិនប្រាប់ពីស្ថានភាពសុខភាពទៀតផង។

ម៉្យាងវិញទៀត ការចាកចេញទាំងអាល័យរបស់ តារាសម្ដែងប្រុសរូបនេះ បានធ្វើឲ្យបណ្ដាមិត្តរួមការងារមិត្តភក្តិ និងអ្នកគាំទ្រជាច្រើនពិតជាបានបង្ហាញពីភាពសោកសៅ និងបានចូលរួមរំលែកទុក្ខយ៉ាងសោកសង្រេងចំពោះក្រុមគ្រួសាររបស់លោកផងដែរ៕