អាសូរណាស់! ពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិកម្នាក់ បានស្លា ប់បាត់បង់ជីវិតដោយសារ…

ហ្វេសប៊ុក ៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ មហាជនជាច្រើនជាពិ​សេ​សអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេស​ប៊ុកមានក្តីរន្ធត់ចិត្តជាខ្លាំងបន្ទាប់ពីមានគណនីហ្វេសប៊ុកមួយ មានឈ្មោះ Meth Sothida បានបង្ហោះសារយ៉ាងសោក​សៅមួយ បន្ទាប់ពីបាត់បង់សាច់ញាតិខ្លួនគ្មានថ្ងៃត្រឡប់ដោយតែជំងឺកូវីដនៅឯសហរដ្ឋអាមេរិក។

ម្ចាស់គណនីហ្វេសប៊ុកខាងលើបានសរសេររៀបរាប់ទាំងរន្ធត់ចិត្តដែលត្រូវបាត់បង់សាច់ញាតិថា៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ «កូវីដ១៩ វត្តមានរបស់ឯងបានបំបែកបំបាក់គ្រួសារប្អូនស្រីខ្ញុំហើយ គ្រួសារគេកំពុងរស់នៅសុខសាន្ត បែរព្រាត់គ្មានថ្ងៃជួប»។ គាត់បានបន្ថែមទៀតថា៖ ប្អូនថ្លៃខ្ញុំឈ្មោះ អ៊ិន សំណាង ត្រូវជាស្វាមីប្អូនស្រីខ្ញុំឈ្មោះ ម៉េត សុភាវី ហៅ ស្រីទូច បានទទួលមរណភាពថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២រសៀល ក្នុងជន្នាយុ៤២ឆ្នាំ ដោយរោគាពាធ(កូវីដ)នៅមន្ទីរពេទ្យរដ្ឋផ្លរីដា សហរដ្ឋអាមេរិក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្មវិធីបុណ្យប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ១៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៥ល្ងាច ដោយបងប្អូនទាំងអស់គ្នានៅស្រុកខ្មែរបានមូលមតិគ្នា រៀបចំធ្វើបុណ្យទក្ខិណានុប្បទានបង្សុកូលឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធស.ពលោក អ៊ិន សំណាង នៅវត្តស្រះចក,ខណ្ឌដូនពេញ,រាជធានីភ្នំពេញ។ ដំណឹងនេះជូនដល់បងប្អូន សាច់ញាតិដែលបានស្គាល់គាត់ សូមដួងវិញ្ញាណក្ខន្ធប្អូនថ្លៃ អ៊ិន សំណាង ទៅកាន់បរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕