អាសូរណាស់! បុរសម្នាក់បានដេកស្លា ប់ដោយគ្មាននរណាម្នាក់ដឹង ដោយសារជំងឺដ៏កាចសាហាវមួយនេះ…

(កំពង់ធំ)៖ បុរសម្នាក់ដេកស្លា.ប់នៅលេីគ្រែក្នុងខ្ទមតែម្នាក់ឯងដោយសារជំងឺ.គាំ.ងបេះ.ដូង ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៣ និង០០នាទីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិស្តុកស្តម,ឃុំជ្រាប់,ស្រុកសន្ទុក,ខេត្តកំពង់ធំ។ ស.ពជនរង.គ្រោះឈ្មោះ ទុំ ឡូញ ភេទប្រុស អាយុ៣៧ឆ្នាំជនជាតិខ្មែ មុខរបរកកសិករនៅភូមិសួស្តី,ឃុំតាលាស់,ស្រុកមោងប្ញស្សី,ខេត្តបាត់ដំបង។

តាមការបំភ្លឺរបស់ឈ្មោះ សោម សួ ភេទស្រី អាយុ៦៤ឆ្នាំ នៅភូមិសួស្ដី,ឃុំតាលាស់,ស្រុកមោងឬស្សី,ខេត្តបាត់ដំបង(ត្រូវជាអ៊ុំរបស់ជនរង.គ្រោះ)បានរៀបរាប់ថា កាលពីថ្ងៃទី១២ ខែ១១ ឆ្នាំ២០២០ វេលាម៉ោង៧:០០ព្រឹកខ្លូនបានបបួលឈ្មោះ ទុំ ឡូញ ត្រូវជាក្មួយរួមដំណើរពីខេត្តបាត់ដំបង ដោយជិះតាក់ស៊ី២នាក់ក្មួយឆ្ពោះទៅភូមិ-ឃុំកើតហេតុខាងលើដោយខ្លួនមានទុក្ខធុរៈកូនបង្កើតរបស់ខ្លួនឈ្មោះ ណា រុណ ភេទស្រី អាយុ៤០ឆ្នាំ ឈឺ.ធ្ង.ន់ពេលខ្លួនមកដល់បានឃេីញកូនដេកស្ដូកស្ដឹងមិនដឹងខ្លួន ក៍បាននិយាយជាមួយម្ចាស់ឡានតាក់ស៊ីអោយដឹកទៅបាត់ដំបងវិញម្ចាស់ឡានគាត់ថាមិនហ៊ានដឹកទេ។

ពេលនោះ២នាក់ក្មួយក៏នៅមេីលកូនដោយអញ្ជេីញចាស់ទុំជិតខាងជួយសូត្រធម៌កំដរអ្នកឈឺ ពេលនោះបានចាស់ទុំមកសូត្រធម៌ខ្លួននៅកំដររីឯក្មួយទៅដេកនៅលេីគ្រែក្នុងខ្ទមតែម្នាក់ឯងលុះម៉ោង២៣:០០នាទីខ្លួនបានដេីរទៅដាស់ក្មួយអោយមកដូរ ពេលហៅមិនឆ្លេីយក៏ដាស់អង្រូនក្មួយទៅរឹងដងខ្លួនមិនដឹងជាស្លា.ប់.ពីស្មេីណាទេ ខ្លួនភិតភ័យក៏បានដេីរទៅហៅអ្នកជិតខាងឈ្មោះ កង ហៀង ភេទស្រីង អាយុ៦៣ឆ្នាំ ឲ្យមកជួយពិនិត្យមើលពេលនោះឃើញជនរង.គ្រោះ បានស្លា.ប់.មិនដឹងតាំងពីពេលណាក៏បានប្រាប់អ្នកជិតខាងបានដឹងឮហើយបានឈ្មោះ ឃុត ឌីណា តេទូរស័ព្ទរាយការណ៍ជូនសមត្ថកិច្ចទាំងយប់។

ក្រោយដឹងព័ត៌មានសមត្ថកិច្ចជំនាញសហការជាមួយប៉ុស្តិ៍រដ្ឋបាល-រដ្ឋអំណាចភូមិ-ឃុំ គ្រូពេទ្យប្រចាំឃុំ និងក្រុមគ្រួសារស.ពអោយចូលរួមពិនិត្យទីកន្លែងកេីតហេតុនិងសា.ក.ស.ពតាមការពិនិត្យនៅលើដងខ្លួនជនរង.គ្រោះពុំមានស្លាកស្នាមអ្វីកត់សម្គាល់ឡើយ ហើយបានធ្វើការសន្និដ្ឋានថាសា.ក.ស.ពជនរង.គ្រោះឈ្មោះ ឡូញ ទុំ បានស្លា.ប់ដោយសារជំងឺ(គាំ.ង.បេះ.ដូង)។ បន្ទាប់ពីបានពិនិត្យចប់សព្វគ្រប់រួចហើយសមត្ថកិច្ចជំនាញ បានធ្វើកំណត់ហេតុប្រគល់សា.ក.ស.ពជនរង.គ្រោះជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕