រន្ធត់ណាស់! រថយន្តមួយគ្រឿងបើកបុកគូថរថយន្តមួយគ្រឿងទៀត បណ្ដាលអោយរបួសធ្ថន់ចំនួន…

បាត់ដំបង ៖ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីគ្រោះ.ថ្នា.ក់ចរាចរណ៍បណ្តាលឲ្យរងរបួ.សធ្ងន់ ស្ថិតនៅចំណុចភូមិកាឡោមភ្លុក,ឃុំព្រៃស្វាយ,ស្រុកមោងឫស្សី,ខេត្តបាត់ដំបង។

ហេតុការនេះកើតឡើងរវាងរថយន្ត២គ្រឿងដោយរថយន្តបង្កម៉ាកហ៊ីយុនដាយ ពណ៌ស ពាក់ស្លាកលេខកំពង់ចាម3A-4601កន្ទុយពាក់លេខ4A.0017 អ្នកបើកបរឈ្មោះតាំង តុលា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបើកបរ រស់នៅភូមិគួរ,ឃុំចុងដូង,ស្រុកបារាយណ៍,ខេត្តកំពង់ធំ(មិនរងរបួ.ស) បើកបរស្របទិសគ្នាពីភ្នំពេញទៅបាត់ដំបង មកដល់ចំនុចកើតហេតុរថយន្តមួយគ្រឿងទៀតម៉ាកហ៊ីយុនដាយ ពណ៌ស ពាក់ស្លាកលេខបាត់ដំបង3A-3568 ដែលបើកបរដោយឈ្មោះ អ៊ុច វណ្ណដា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរបើកបរ រស់នៅភូមិព្រែកជីក,ឃុំព្រែកជីក,ស្រុករុក្ខគិរី,ខេត្តបាត់ដំបង(មិនរងរបួ.ស) ជិះគ្នា៣នាក់បុ.កគូថពីក្រោយបណ្ដាលអោយមានមនុស្សរងរបួសធ្ងន់ពីរនាក់រួមមាន៖

១/ឈ្មោះជួន ម៉ាប់ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករ រស់នៅភូមិព្រែកជីក,ឃុំព្រែកជីក,ស្រុករុក្ខគិរី(បាក់ភ្លៅខាងឆ្វេងរងរបួ.សធ្ងន់),២/ឈ្មោះស្រី ស្រេង ភេទប្រុស អាយុ៣៣ឆ្នាំមុខរបរកម្មករ រស់នៅភូមិព្រែកជីក,ឃុំព្រែកជីក,ស្រុករុក្ខគិរី(បាក់ជើងទាំងពីររងរបួ.សធ្ងន់)

មូលហេតុរថយន្តម៉ាកហ៊ីយុនដាយពាក់ផ្លាកលេខបាត់ដំបង3A-3568 ឡើងវ៉ាជែងតែមិនផុតទើបបណ្តាលឲ្យបុ.កគូថពីក្រោយតែម្តង។ ជនរង.គ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកមោងប្ញស្សី ចំណែករថយន្តរក្សាទុកនៅអធិការនគរបាលស្រុកមោងប្ញស្សីរងចាំការដោះស្រាយបន្តតាមនិតិវិធី៕