ប្រេងម៉ាស៊ីន ក្លែងក្លាយចំនួន ១១៩កេស ត្រូវបានសមត្ថកិច្ចដកហូតក្នុងសង្កាត់អូឫស្សី២

ភ្នំពេញ៖ សមត្ថកិច្ចបានរកឃើញ និងដកហូតប្រេងម៉ាស៊ីនក្លែងក្លាយចំនួន១១៩កេស ក្នុងសង្កាត់អូឫស្សី២,ខណ្ឌ៧មករា នៅថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០២០នេះ។ ការចុះបង្ក្រាបនេះដឹកនាំដោយលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

ចំពោះផលិតផលប្រេងម៉ាស៊ីនក្លែងក្លាយនេះ មានម៉ាក«Tra Chang»ដែលម្ចាស់អាជីវកម្មឈ្មោះ ប៊ុន ហេង បាន លួច លក់នៅ ផ្ទះលេខ៣២៣Eo, ផ្លូវលេខ២១៧,ភូមិ៣,សង្កាត់អូប្ញស្សី២,ខណ្ឌ៧មករា,រាជធានីភ្នំពេញ។

សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងដកហូតប្រេងម៉ាស៊ីនក្លែងក្លាយទាំងនោះ ពីឈ្មោះកុក ថៃ ភេទស្រី,អាយុ៧០ឆ្នាំ ដែលត្រូវជាម្ចាស់អាជីវកម្មរបស់ហាងយីហោ ប៊ុន ហេង ដើម្បីចាត់ការតាមនី តិវិធីច្បា ប់។ កម្លាំងសមត្ថកិច្ចចម្រុះ បានបន្តប ង្ក្រា បទីតាំងលក់ប្រេងម៉ាស៊ីនក្លែងក្លាយម៉ាកTra Changមួយកន្លែងទៀត នៅសង្កាត់ផ្សារដើមគ,ក្នុងខណ្ឌទួលគោក,រាជធានីភ្នំពេញ៕