សមត្ថកិច្ចអាវុធហត្ថ ចា ប់ខ្លួនអ្នក​រត់ការឱ្យ​ចូល​បម្រើ​ការ​​ងារក្នុង​ក្រប​ខណ្ឌ​យោធាម្នាក់ ជាថ្នូរនឹងប្រាក់ចំនួន…

ខេត្តក្រចេះ​៖ កម្លាំង​អាវុធហត្ថ​ស្រុក​សំបូរ បាន​ចា ប់​ឃា ត់ខ្លួន​យុវជន​ម្នាក់​ដែល​បាន​ធ្វើ​សកម្មភាព​ដើរ​បោ កប្រា ស់​គេ ក្នុង​ទំហំ​លុយរាប់​ម៉ឺន​ដុល្លារ​ដោយ​សន្យា​ថា​ ធានា​នាំ​ចូល​បម្រើ​ការងារ​ក្នុង​ក្រប​ខណ្ឌ​យោធា​នៃ​បញ្ជារ​ដ្ឋា​ន​ទ័ព​ជើងគោ​ក​។ រហូត​មក​ទល់​​​ថ្ងៃ​ទី​១១ខែវិច្ឆិកា​ ​ជននេះ​កំពុង​​ត្រូវ​បាន ​ឃា ត់ខ្លួន​មក​សាកសួរ​នៅ​ទី​បញ្ជារ​ដ្ឋា​ន​កងរាជ​អាវុធ​ហត្ថ​ខេត្ត ខ​ណៈ​​មនុស្ស​ជា​ច្រើន​នាក់​សុ​ទ្ធ​សឹងតែ​រង​ គ្រោះ​ ដោយ​ការ​ឆបោក​របស់​ជន​ម្នាក់​នេះ ក៏​កំពុង​តែ​មក​ដាក់​ពាក្យបណ្តឹ ង​នៅ​ទី​បញ្ជារ​អាវុធហត្ថ​ស្រុក​ជា​បន្តបន្ទាប់​ផង​ដែរ​នោះ​។​

ប្រភព​ព័ត៌មាន​និយាយ​ថា យុវជន​ម្នាក់​នេះ​ឈ្មោះ ហ៊ា​ង កុស​ល្យ មាន​ទី​លំ​ក្នុង​ឃុំ​សំបូរ,ស្រុក​សំបូរ,ខេត្តក្រចេះ និង​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ស្រុក​សំបូរ​ចា ប់ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​៩ខែវិច្ឆិកា ខ​ណះ​ជន​នេះ​បាន​គេចខ្លួន​បាត់​ពី​ផ្ទះ​អស់​ជា​ច្រើន​ខែ​ទើប​វិល​មក​លំនៅ​ឋាន​វិញ​។ ប្រភព​ព័ត៌មាន​និយាយ​ទៀត​ថា សកម្មភាព​របស់​យុវជន​ម្នាក់​នេះ​បាន​ធ្វើ​ឡើង​មាន​រយះ​ពេល​ជា​យូរ​មកហើយ​។ ដោយ​យុវជន​ម្នាក់​នេះ ​អះអាង​ថាគេ​ជា​អ្នក​រត់ការ​ឲ្យ​ចូល​បម្រើរ​ការងារ​ក្នុង​ក្រប​ខណ្ឌ​យោធា។ និង​បាន​បោ កប្រា ស់​គេឯង​យក​លុយ​ក្នុង​ម្នាក់​ៗ​ចាប់ពី​៤​ពាន់​ដុល្លារ​ឡើង​ទៅ ជា​ថ្នូរ​និង​ការ​រត់ការ​ឲ្យ​ជាប់​ពេញ​សិ​ទ្ឋ​ក្នុង​ក្រប​ខណ្ឌ​។

សេចក្តីរាយការណ៍​បាន​និយាយ​ថា មាន​មនុស្ស​ក្នុងភូមិ​និង​ក្រៅ​ភូមិ​រាប់​សិប​នាក់​បានរង ​គ្រោះ​ ដោយសារឆបោក​របស់​ជន​ម្នាក់​នេះ​។ អ្នក​រង​ គ្រោះ ​ទាំងនោះ​សុ​ទ្ឋ​តែ​បាន​ប្រគល់​ប្រាក់​ទៅ​ឲ្យ​គេ​យក​ទៅ​ធ្វើ​មានបាន​ចាយ​លុយ​ហឺ​ហារ ហើយ​ចេះ​តែ​ទន្ទឹងរង់ចាំ​ការ​ហៅ​ឲ្យ​ទៅ​បំ​បេ​ញ​បែបបទ​ឯកសារ​បម្រើរ​ការងារ​ដូច​តាម​ការ​អះអាង​សន្យា​របស់​គេ ក្នុង​ភាព​មាន​ជំនឿ​ទុកចិត្ត​។ សេចក្តីរាយការណ៍​ដដែល​នោះ​បាន​ឲ្យ​ដឹង​ថា ក្នុង​អំឡុង​រយៈ​​ពេល​ជិត​មួយ​ឆ្នាំ​មក​ហើយ ជន​ម្នាក់​នេះ​មិន​ត្រឹមតែ​បោ ក​បញ្ឆោ ត​អ្នក​ក្នុង​ខេត្ត​ទេ ដែល​រង​ គ្រោះ​ ដោយសារ​ការ​ឆ បោក​របស់​គេ​ សូ​ម្បី​តែ​អ្នក​នៅ​តាម​បណ្តារ​ខេត្ត​ផ្សេង​ក៏​គេ​ដឹង​ថា ​មាន​ច្រើន​នាក់​ទៀត​ត្រូវ​រង​ការ​បោ កប្រា ស់​ពី​ជន​ម្នាក់​នេះ​ដែរ​។ មន្ត្រី​អាវុធហត្ថ​ខេត្ត​និយាយ​ថា កម្លាំង​អាវុធ​ហត្ថ​បាន​ឃា ត់ខ្លួន​ជន​នេះ ​និង​រថយន្ត​សេរី​ទំនើប​របស់​គេ​មួយ​គ្រឿង​មក​រក្សា​ទុក​។ ជន​នេះ​កំពុង​ត្រូវ​បាន​សាកសួរ ដើម្បី​បន្ត​នីតិវិធី​ទៅ​តុលាការ​៕