ទីបំផុត!! ស្រីស្អាតដែលព្រលែងខ្លួនទទេលេងទឹកសមុទ្រនោះ ចេញមុខបកស្រាយហើយ

ក្រោយពីរូបថតរបស់នារីវៀតណាម មួយក្រុមមានគ្នា ៤ ទៅ ៥ នាក់ ដែលលែងខ្លួនទទេរត់លេងទឹកសមុទ្រ នៅឆេ្នរខេត្ត Bình Thuận បានក្លាយជាប្រធានបទក្ដៅលើបណ្ដាញសង្គមហ្វេសប៊ុករួចមក មិនត្រឹមតែប្រជាពលរដ្ឋអ្នកនិយមលេងបណ្ដាញសង្គមនៅវៀតណាមទេ ដែលរិះគន់និងជេរពួកនាង សូម្បីប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា ក៏មានមួយចំនួនធំជួយជេរដែរ ព្រោះបានធ្វើឱ្យពួកគាត់យល់ច្រឡំថា សកម្មភាពទាំងនេះនៅក្នុងប្រទេសកម្ពុជា។

ប៉ុន្តែទោះជាយ៉ាងណា មុននេះ សារព័ត៌មាន KBN ក៏បានបកស្រាយហើយដែរ ថាមិនមែននៅក្នុងប្រទេសកម្ពុជាឡើយ ។ទាក់ទងជាមួយគ្នានេះ ដោយសារតែមានប្រជាពលរដ្ឋវៀតណាមជាច្រើនរិះគន់ និងជេរប្រទេច ស្រាប់តែមុននេះបន្តិច នារីដែលជាសាមីខ្លួន ក៏បានចេញមុខបកស្រាយតាមរយៈគណនីហ្វេសប៊ុករបស់នាងដែលមានឈ្មោះជាក្សរកាត់ S.C (រក្សាសិទ្ធមិនបង្ហាញឈ្មោះ) ថា ពួកនាងគ្មានគំនិតចង់បំពុលសង្គម ឬទាមទារចំណាប់ពីសំណាក់មនុស្សជុំវិញខ្លួនឡើយ ប៉ុន្តែការថតរូប និងការកម្សាន្តដោយខ្លួនទទេនេះ គឺគ្រាន់ចង់ញាំងបរិយាកាសឱ្យសប្បាយសម្រាប់តែក្រុមមិត្តភ្ដិនាងតែ ៤ ទៅ៥នាក់ប៉ុណ្ណោះ។

ចំពោះការចេញមុខបកស្រាយរបស់នារីម្ចាស់ខ្លួននេះដែរ មិនត្រឹមតែពន្លត់កំហឹងរបស់ប្រជាពលរដ្ឋទេ ពោលគឺដូចជាយកសាំងមកចាក់លើភ្លើងបន្ថែមទៀតយ៉ាងដូច្នេះដែរ ព្រោះតែការបកស្រាយរបស់នាង ហាក់ដូចជាពុំសមហេតុផលនឹងអាចទទួលយកបាន ក្រៅពីនេះនាងក៏បានប្រើកាយវិការមិនសមរម្យខណៈពេលដែលកំពុង live បកស្រាយនេះដូចជា ជក់បារីជាដើម ។ទន្ទឹមគ្នានេះ ក្រៅពីនារីខាងលើធ្វើឱ្យមនុស្សជាច្រើនចាប់អារម្មណ៍ជាមួយរូបថតអាក្រាកកាយរបស់នាងហើយនោះ នាងក៏បានធ្វើឱ្យគេចាប់អារម្មណ៍រឿងថ្មីមួយទៀតតាមរយៈវីដេអូ Live របស់នាង នោះគឺធ្វើឱ្យគេដឹងថា នាងជានារីភេទទី៣ ហើយអាថ៌កំបាំងនេះ អាចនឹងធ្វើឱ្យប្រុសៗយើងមួយចំនួនស្រងាកចិត្តមិនស្ទើឡើយ៕

%d bloggers like this: