រន្ធត់ណាស់ ! រថយន្តមួយគ្រឿងបានខូចនិងកំពុងជួសជុលនៅចិញ្ចើមផ្លូវ ស្រាប់តែមានរថយន្តមួយគ្រឿងបុ កពីក្រោយពេញទំហឹងបណ្ដាលអោយ…

ខេត្តបាត់ដំបង៖ នៅវេលាម៉ោងប្រមាណជាង៤:០០នាទីទៀបភ្លឺថ្ងៃទី១១ ខែវិច្ឆកា ឆ្នាំ២០២០ត្រង់ចំណុចកំណាត់ផ្លូវជាតិ៥៧ ឋិតក្នុងភូមិជាមន្រ្,តីឃុំត្រែង,ស្រុករតន:មណ្ឌល,ខេត្តបាត់ដំបង។

មុនពេលកើតហេតុរថយន្តម៉ាកហ៊ីយិនដាយ ពណ៍ខៀវ ពាក់ស្លាកលេខកំពង់ចាម3A-0987 បានខូចហើយឈប់ចតនៅអែបខាងស្តាំដៃរួចអ្នកបើកបរបានកាច់មេឃឈើដាក់ជាសញ្ញាខាងក្រោយរថយន្តប្រមាណជា១០ម៉ែត្រ។ ខណះអ្នកបើកបរម្នាក់និងអ្នករួមដំណើរម្នាក់ទៀតកំពុងជួសជុលរថយន្តស្រាប់តែមានរថយន្ត១គ្រឿងទៀតបើកបរយ៉ាងលឿនក្នុងទិសដៅស្របគ្នាពីកើតទៅលិចហើយបានបុ កពីក្រោយពេញទំហឹ ងបង្កឲ្យអ្នករួមដំណើរម្នាក់ឈ្មោះ សុខ សុភ័ណ្ឌ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិពន្លៃ,ឃុំពន្លៃ,ស្រុកបរិបូណ៌,ខេត្តកំពង់ឆ្នាំង បានស្លា ប់ នៅនឹងកន្លែងកើតហេតុភ្លាមៗ។

ចំណែកឈ្មោះ អូន មី ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិព្រៃរំដេង,ឃុំព្រៃរំដេង,ស្រុកមេសាង,ខេត្តព្រៃវែង ជាអ្នកបើកបររ ងរបួ សស្រាល។ ដោយឡែកភាគីខាងរថយន្តដឹកទឹកកកម៉ាកហ៊ីយិនដាយពណ៍ស ពាក់ស្លាកលេខបាត់ដំបង3A-2542បើកបរដោយឈ្មោះ យឹម ហេង ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅភូមិពោវាល,សង្កាត់រតនះ,ក្រុងខេត្តបាត់ដំបង បានស្លា ប់ នៅនឹងកន្លែងកៀបជាប់នៅក្នុងរថយន្តនិងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ចាន់ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅក្នុងភូមិសង្កាត់ជាមួយគ្នារ ងរបួ សស្រាល។

ករណីខាងលើក្រោយសមត្ថកិច្ចមូលដ្ឋានធ្វើការវាស់វែងនិងធ្វើកំណត់ហេតុរួចបានប្រគល់សា កស ពជនរ ងគ្រោះ ទាំង២នាក់ទៅឲ្យសាច់ញាតិក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យ។ ចំណែកវត្ថុតាងរថយន្តពាក់ព័ន្ធទាំង២គ្រឿងត្រូវនគរបាលជំនាញមូលដ្ឋានបញ្ជូនមកកាន់ផ្នែកការិយាល័យចរាចរណ៍នៃស្នងការនគរបាលខេត្ត រងចាំការដោះស្រាយតាមផ្លូវច្បាប់៕