​​ ជនសង្ស័ យម្នាក់ ត្រូវបានសមត្ថកិច្ចបា ញ់ បណ្តាលអោយរងរបួស ជើងខាងឆ្វេង ដោយសារតែហេតុផលមួយនេះ…

កណ្តាល៖ ជនសង្ស័ យពា ក់ព័ ន្ធគ្រឿ ងញៀ នម្នាក់ ត្រូវបានសមត្ថកិច្ចបា ញ់បណ្តាលអោយរ ងរបួ សជើងខាងឆ្វេង ដោយសារបានបា ញ់មកលើសមត្ថកិច្ចជាង១០គ្រាប់និងត្រូវបានឃា ត់ខ្លួន បានដោយជោគជ័យ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល។

ប្រតិបត្តិការយ៉ាងក្តៅគគុក បានបញ្ចប់ដោយជោគជ័យ កាលពីវេលាម៉ោងជិត២រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិថ្កុល,ឃុំត្រើយស្លា,ស្រុកស្អាង,ខេត្តកណ្តាល។ ទោះបីយ៉ាងណាប្រព័ន្ធផ្សព្វផ្សាយ ពុំទាន់សុំការបញ្ជាក់បន្ថែមពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានទេ ដោយសារទូរស័ព្ទចូលគ្មានអ្នកទទួល ។

ដោយឡែកលោក ពុយ ទ្រី នាយប៉ុស្តិ៍ត្រើយស្លា ថ្លែងប្រាប់ នៅព្រឹកថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០២០នេះថា ជនសង្ស័ យបានបា ញ់មកលើសមត្ថកិច្ចជាង១០គ្រាប់ ទើបសមត្ថកិច្ចបានបា ញ់ត្រូវជើងឆ្វេងជនសង្ស័ យមួយគ្រាប់។

លោកនាយប៉ុស្តិ៍ត្រើយស្លា ប់ន្តថាបច្ចុប្បន្នជនសង្ស័ យត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជ័យជំនះ,ក្រុងតាខ្មៅ ដើម្បីព្យាបា លនិងបន្តនីតិវិធី។ ជនសង្ស័ យរូបនេះ គឺពា ក់ព័ ន្ធករណីគ្រឿ ងញៀ នផង ប្រើប្រាស់អា វុ ធខុសច្បាប់ផង និងដុ តផ្ទះខ្លួនឯង ផងដែរ៕