ច្បាស់ហើយ! លោក នី សាលឿន តារាចម្រៀងខ្មែរនាយសមុទ្រ បានទទួលមរណភាព ដោយសារតែជំងឺមួយនេះ…

នារសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះ បានទទួលដំណឹងដ៏ក្រៀមក្រំបំផុតនៃការទទួលមរណភាពយ៉ាងឆាប់រហ័សរបស់អតីតតារាចម្រៀងខ្មែរនាយសមុទ្រក្នុងទសវត្សឆ្នាំ៩០ លោក នី សាលឿន ក្នុងជន្មាយុ៥៤ឆ្នាំ នាសហរដ្ឋអាមេរិក ក្រោយពីលោកបានចាកចេញពីវិស័យចម្រៀងអស់រយះពេលជិត២០ឆ្នាំមកហើយ។

លោក នី សាលឿន បានបន្សល់ទុកនូវចម្រៀងពិរោះៗជាច្រើនបទដែលមហាជននៅតែស្តាប់រហូតដល់សព្វថ្ងៃ រួមមានបទ៖ ចំប៉ីកំពង់ចាម,វាសនាអ្នកនេសាទ​,​ដងស្ទឹងឡូវ៉ែល,ស្នេហ៍ក្នុងសុបិន្ត និង បទបងស្រឡាញ់តែអូនជាដើម។​

លោក នី សាលឿន មិនត្រឹមតែជាអ្នកចម្រៀងដ៏មានទឹកដមសំនៀងពិរោះក្រអួនក្រអៅនោះទេ លោកក៏ជាតន្រ្តីករដ៏ជំនាញមួយរូបផងដែរ។ គួរបញ្ជាក់ផងដែរថាមូលហេតុដែលបណ្តាលឱ្យលោកបានទទួលមរណភាពបែបនេះគឺដោយសារតែ ជំងឺមហារីកថ្លើម។ ចំពោះការបាត់បង់លោក គឺជាការបាត់បង់ធនធានខ្មែរដែលពិបាករកបំផុត។