នារីរូបស្រស់​គប់ទូរស័ព្ទចូលទន្លេ ហើយ​លោត​​ប្រូង​ចូលទឹកលិច​​បាត់​ ដោយសារតែ…

ខេត្តព្រៃវែង៖ សេចក្តី​រាយ​ការណ៍​​បឋម​​ឲ្យ​ដឹង​ថា នារី​ម្នាក់​ដាច់​ចិត្ត​ លោត ទឹក កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៨​​វិ​ច្ឆិកា ស្ថិតចំណុច​ក្បាល​សាឡា​ង​ចាស់ ​ក្នុង​ភូមិ​៤,ឃុំ​ព្រែក​ខ្សាយ(​ខ​).​ស្រុក​ពាមរ​ក៍,​ខេត្តព្រៃវែង​។

ប្រភពបន្តថា នារី​​ រង គ្រោះ ​ឈ្មោះ ហន់ មក​រា ​អាយុ​១៩​ឆ្នាំ ជាសិស្ស​ថ្នាក់​ទី​១១នៃវិទ្យាល័យពាមរក៍ មាន​ទីលំនៅ​ភូមិ​ព្រែក​ចាម,ឃុំ​បន្លេច​ប្រាសាទ,ស្រុក​ពាមរក៍,ខេត្តព្រៃវែង ហើយ​ខណៈ​សង្សា​មិន​យល់ចិត្តទៀត ​ទើប​បានជា​នាង​សម្រេចចិត្តបែបនេះ។​ ដោយ​ឡែក យុវជន​ជាស​ង្សារ​ឈ្មោះ ឡុ​ង យឿ​ន អាយុ​១៧​ឆ្នាំ ជា​​សិស្ស​ថ្នាក់​ទី​១១ រៀន​នៅ​វិទ្យាល័យ​ពាម​រ៍​ដូច​គ្នា។

បន្ទាប់​ពី​ហេតុការណ៍​​ភ្លាម សមត្ថ​កិច្ច​បាន​ធ្វើការ​ឃា ត់​យុវជន​ឈ្មោះ ឡុ​ង យឿ​ន ដើម្បី​យក​ទៅ​សាកសួរ នឹង​បំភ្លឺ​ពី​មូលហេ តុនៃ​អំពើ ​អត្ត ឃា ត កម្ម​នោះឲ្យ​បាន​ពិតប្រាកដ។ នៅ​ចំពោះ​មុខ​យុវជន​ឈ្មោះឡុ​ង យឿ​ន បាន​រៀបរាប់​ប្រាប់​សមត្ត​កិច្ថឲ្យ​ដឹង​ថា នាង​ខឹ ង​ម្តាយ​ឪពុក​បង្ខំ​ឲ្យ​រៀប​ការ ទើប​សម្រេចចិត​លោតទឹក។

យុវជន​ដែល​ជាស​ង្សារ​នារី ​រង​ គ្រោះ ​បន្ត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៧វិច្ឆិកាឆ្នាំ​២០២០ រូបគេ​បាន​ទទួល​ទូរ​សព្ទ័​ពី​ឈ្មោះ ហន់ មក​រា ប្រាប់​ថាស្អែក​ថ្ងៃ​ទី​៨ខែ​វិ​ច្ឆឹ​កា វេលា​ម៉ោង​១នឹង​៣០​នាទី រសៀលឲ្យទៅ​យក​នាង​ផង ដើម្បី​ទៅ​លេង​អតីត​កំពង់ចម្លង​អ្នក​លឿង​ត្រើយ​ខាងកើត។ លុះដល់​ម៉ោង​១គេ​(​ឡុ​ង យឿ​ន​)បាន​ទៅ​យក​នាង​ដល់​មុខ​ផ្ទះ ហេី​យ​ក៏​បាន​ឌុ​ប​គ្នា​ទៅ​កាន់​ក្បាល​សាឡា​ងចាស់ នឹងពេល​ទៅ​ដល់​ពួក​គេ​​​ជាស​ង្សា​រ​បាន​នាំ​គ្នា និយាយ​លេង​ពី​នេះ​ពី​នោះ។

មួយសន្ទុះ​ក្រោយមក​ ឈ្មោះ ហន់ មក​រា បាន​សួរ​គេ​ថាម៉ោង​ប៉ុន្មាន​ហេី​យ គេ​ឆ្លេី​យ​វិញ​ថា​ម៉ោង​២​កន្លះ​ហើយ រួច​ឈ្មោះ ហន់ មក​រា បាន​ដេញ​ខ្លួន​(​ឡុ​ង​.​យឿ​ន​)​ឲ្យ​ទៅ​ផ្ទះ ហើយ​នាង​បាន​ដោះ​កងដៃ​ចំនួន​៤ កង​ឲ្យ​ខ្លួន​ដោយ​ប្រាប់​ថា យក​ទៅ​ឲ្យ​ឪពុក​ម្តាយ​នាង​ផង។ ឃើញ​ដូច្នោះខ្លួន​(​ឡុ​ង យឿ​ន​)​កើតការ​មន្ទិល​សង្ស័ យ តែ​មិន​បាន​សួរ​ដេញដោល​ជន ​រង ​គ្រោះ ​ឲ្យ​ស៊ីជម្រៅ​នោះ​ទេ

តែ​បាន​ទទួលយក​កងដៃ​នោះ​ទុក រួច​នាង មក​រា ក៏​បាន​ហុច​ទូរ​សព្ទ័​១​គ្រឿង​ទៀត​ឲ្យ​គេ តែ​គេ​មិន​ព្រមយក​ទេ ពេល​នោះ​ស្រាប់តែ​នាងមក​រា ខឹង នឹង​បាន​គុប​ទូរស័ព្ទ​ដៃ​ចោ ល​ទៅ​ក្នុង​ទឹក បន្ទាប់​មក​នាង​ក៏​រត់​ទៅ ​លោត ទឹក​​​តែ​ម្តង​ទៅ។ យ៉ាងណា​ក្តី​ យុវជន​ឈ្មោះឡុ​ង យឿ​ន សមត្ត​កិច្ច​បាន​ឃា ត់​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពាម​រក៍ ដេី​ម្បី​បន្ត​ការ​ស្រាវជ្រាវបន្ត៕