ស្មានមិនដល់ទេថា គ្រាន់តែសើចសោះ អាចផ្ដល់អត្ថប្រយោជន៍ ច្រើនយ៉ាងនេះ!

តាមការសិក្សាស្រាវជ្រាវបានបង្ហាញឲ្យដឹងថា ការសើចមិនត្រឹមតែជាការបង្ហាញពី ទំនាក់ទំនងល្អចំពោះគ្នា ឬសម្រាប់ការកំប្លែងលេងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាលំហាត់ប្រាណព្រមទាំង ជាឱសថជំនួយសុខភាពរាងកាយផងដែរ។ ដូចច្នេះដើម្បីជ្រាប់ច្បាស់ថា ការសើចផ្ដល់នៅអត្ថប្រយោជន៍យ៉ាងណាខ្លះ សម្រាប់សុខភាព សូមអានខាងក្រោមទាំងអស់គ្នា៖

១.មានទំនាក់ទំនងល្អ៖ សើចមិនត្រឹមតែបង្កើតបរិយាកាសសប្បាយ ឬការកំប្លែងលេងនោះទេប៉ុន្តែវាក៏អាចជួយធ្វើឲ្យមានទំនាក់ទំនងល្អរវាងគ្នានឹងគ្នាផងដែរ។ ២.បង្កើនទំនុកចិត្ត៖ សម្រាប់ប្តីប្រពន្ធ ឬគូស្នេហ៍ការសើច ឬការញញឹមអាចជួយឲ្យពួកគេមាន អារម្មណ៍ស្រស់ថ្លាបង្កើនភាពទុកចិត្ត និងមានទំនាក់ទំនងល្អជាមួយគ្នាបានយូរអង្វែង។

៣.ការពារជំងឺបេះដូង៖ ថ្នាំនិងការរស់នៅប្រកបដោយអនាម័យ ត្រូវបានគេចាត់ទុកថាជាឱសថ ដ៏ប្រសើរសម្រាប់សុខភាពប៉ុន្តែសើចក៏ជាផ្នែកមួយដ៏សំខាន់ ចំពោះសុខភាពផងដែរ។ តាមការសិក្សាពីសាកលវិទ្យាល័យនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្ររដ្ឋ Maryland បានរកឃើញថា អ្នកជំងឺបេះដូង ដែលសើចតិចមានអាការឆាប់ខឹង និងប្រទូសរ៉ាយ ខ្លាំងជាងអ្នកជំងឺសើចបានច្រើន។ ៤.ជួយដុតជាតិកាទ្បូរី៖ តាមការសិក្សាស្រាជ្រាវនៃសកលវិទ្យាល័យ Vanderbilt បានឲ្យដឹងថា ការចំណាយពេលសើចចាប់ពី ១០ទៅ១៥នាទី អាចជួយជំនួយដល់សុខភាពបេះដូង និងជួយដុតបំផ្លាយជាតិកាទ្បូរីក្នុងខ្លួនបានទៀតផង។

៥.បង្កើនការចងចាំ៖ ការមើលកម្សាន្តជាមួយវីដេអូបែបសប្បាយ ឬកំប្លែងៗរយ:ពេល២០នាទី អាចជួយបំបាត់ភាពតានតឹង និងបង្កើនការចងចាំដល់ខួរក្បាល ជាពិសេសសម្រាប់មនុស្សវ័យចំនាស់។ ៦.ពង្រឹកប្រព័ន្ធភាពស៊ាំ៖ ការសើចមិនត្រឹមតែអាចជួយកាត់បន្ថយ ភាពតប់ប្រមល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើន និងពង្រឹងប្រពន្ធភាពស៊ាំក្នុងរាងកាយទៀតផង។

៧.អារម្មណ៍ស្រស់ថ្លា៖ បើទោះបីពេលខ្លះ អ្នកកំពុងស្ថិតនៅក្នុងស្ថានភាពភ័យខ្លាច ឬតានតឹង យ៉ាងណាក៏ដោយអ្នកគួរតែគ្រប់គ្រងអារម្មណ៍របស់អ្នកឲ្យមានតុល្យភាព ដូចជាការព្យាយាមសើចជាដើម ក៏អាចជួយឲ្យអ្នកមានភាពធូរស្បើយ និងស្រស់ថ្លាក្នុងអារម្មណ៍បាន៕ ៨.បង្កើនភាពស្និតស្នាល៖ បើយោងតាមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ ទីក្រុងឡុងដ៍ បានរកឃើញថាការសើចដាក់គ្នាមុននឹងចាប់ផ្ដើមការសន្ទនា គឺអាចជួយបង្កើតភាពស្និតស្នាល រវាងគ្នាទៅវិញមក៕

ដូច្នេះសរុបមកផលប្រយោជន៍ជាច្រើន​ នៃសំណើចគឺល្អណាស់សម្រាប់អ្នកគ្រប់គ្នា។ ចុះក្នុងខណៈពេលឥឡូវនេះ តើអ្នកសើចហើយឬនៅ? បើមិនទាន់បានហើយទេប្រយ័ត្នស្តាយក្រោយណា៎៕