គួរអោយអាណិតណាស់! ស្រ្តីម្នាក់បានរងរបួ សបា ក់ជើងខាងស្ដាំ ដោយសារជួបហេតុការណ៍….

ខេត្តព្រះសីហនុ ៖ (បឋម)កាលពីថ្ងៃត្រង់ ថ្ងៃទី០៨ ខែ១១ ឆ្នាំ២០២០ មានគ្រោះ.ថ្នា.ក់ចរាចរណ៍រវាងម៉ូតូនិងរុឺម៉កម៉ូតូ លើផ្លូវប៉េតុងភូមិ១,ឃុំទំនប់រលក,ស្រុកស្ទឹងហាវ,ខេត្តព្រះសីហនុ បណ្តាលឲ្យស្ត្រីម្នាក់រងរបួ.សបា.ក់ជើង។

សមត្ថកិច្ចប្រាប់ថា រ៉ឺម៉កម៉ូតូបើកបរដោយឈ្មោះ ​ធា ពិសំ ភេទប្រុស អាយុ២៣ឆ្នាំ មកដល់ចំណុចខាងលើបានដាច់ហ្វ្រាំងជ្រុលចង្កូតទៅបុ​.កម៉ូតូ១គ្រឿង ដែលបើកបរ បញ្រ្ចាសទិសគ្នា ម៉ាកហុងដា ឌ្រីម ពណ៍ខ្មៅ ស្លាកលេខ ព្រះសីហនុ(១H-២៦៧១)បើកបរដោយឈ្មោះ ម ហ៊ូង ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅ ភូមិ១,ឃុំទំនប់រលក,ស្រុកស្ទឹងហាវ,ខេត្តព្រះសីហនុ។

បានឌុបស្ត្រីម្នាក់ឈ្មោះ ដឿន គឿន អាយុ៣៣ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិឬទ្ធី២,ឃុំកែវផុស,ស្រុកស្ទឹងហាវ,ខេត្តព្រះសីហនុ បណ្តាលឲ្យស្ត្រីរូបនោះរងរបួ.សបា.ក់ជើងខាងស្តាំ)ជនរង.គ្រោះត្រូវបានសាច់ញាតិបញ្ចូនតាមរថយន្ដសង្គ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕