ស្ត្រីម្នាក់រវល់តែជូនកូនទៅផ្ទះនៅខាងក្រោយ មានអីស្រាប់តែជួបរឿងមួយនឹងស្មាន់មិនដល់…

ភ្នំពេញ៖ កាលពីថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០២០ នៅក្នុងភូមិពង្រ,សង្កាត់ឪឡោក,ខណ្ឌកំបូល។ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបន្ទាប់ពីស្ត្រីម្នាក់រវល់តែជូនកូនទៅផ្ទះនៅខាងក្រោយ ដោយទុកកាបូបលុយនៅខាងក្នុងតូបខាងមុខស្រាប់តែត្រូវជ នសង្ស័ យម្នាក់ចូលមក លួច យកកាបូបរួច គេច ខ្លួនបា ត់ដោយសុវត្ថិភាពដែលសរុបជាទឹកប្រាក់អស់ជាង៣ពាន់ដុល្លារ។

ម្ចាស់ផ្ទះឈ្មោះលី ស្រីនាង អាយុ៣១ឆ្នាំ,មានទីលំនៅភូមិកើតហេតុ ហើយនៅក្នុងកាបូបរួមមានលុយជា ង៣ពាន់ដុល្លារ កាតទូរស័ព្ទនិងអត្តសញ្ញាណប័ណ្ណ។ តាមសម្តីជន.រង.គ្រោះ បានឲ្យដឹងថា លុយដែលបា ត់នោះគាត់ទុកសម្រាប់បង់ឱ្យធនាគារ។

នៅមុនពេលកើតហេតុ ល្ងាចថ្ងៃទី៧ខែឆ្នាំដដែល រូបគាត់បានទៅកម្មវិធីមង្គលការគេ ហើយដោយសារតែមិនមានអ្នកនៅផ្ទះទើបគាត់ដាក់លុយទៅតាមខ្លួន។ បន្ទាប់ពីមកវិញគាត់មិនទាន់យកលុយចេញពីកាបូបនៅឡើយទេ។

ជន.រង.គ្រោះបានបន្តថា លុះមកដល់ផ្ទះវេលាកើតហេតុរូបគាត់បានទុកកាបូបក្នុងតូបលក់ចាប់ហួយនៅខាងមុខ។ បន្ទាប់មកក៏បានជូនកូនតូចទៅផ្ទះខាងក្រោយ លុះមួយសន្ទុះក្រោយមកគាត់ក៏បានមកវិញ ពេលមកដល់តូបក៏មិនឃើញកាបូបលុយ ទើបមានការភ្ញាក់ផ្អើល រួចក៏ឆែកមើលកាមេរ៉ាសុវត្ថិភាពឃើញមានជ នសង្ស័ យម្នាក់ជិះម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០១៥មកឈប់នៅមុខតូប ហើយដើរចូលទៅលួ ចយកកាបូបរួច គេ ចខ្លួនបា ត់ដោយសុវត្ថិភាព។