ផ្ទុះសេខ្សែភ្លើងឆាបឆេះផ្ទះមួយខ្នងទាំងស្រុង ដោយឆ្លងដល់ស្ថានីយ៍ប្រេងខូចអស់…

(កណ្តាល)៖ ហេតុការ ណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២នឹង២៥នាទីរសៀលថ្ងៃទី០៦ខែវិច្ឆិកាឆ្នាំ២០២០នៅចំនុចភូមិព្រែកតាកែវ,ឃុំសំរោងធំ,ស្រុកកៀនស្វាយ,ខេត្តកណ្តាល។​ ម្ចាស់ផ្ទះឈ្មោះអ៊ុន សុផល,ភេទស្រី,អាយុ៣៥ឆ្នាំ,មានទីលំនៅ នៅកន្លែងកើតហេ តុខាងលើ។

ផ្ទះមួយខ្នងដែលឆេះ,ធ្វើអំពីឈើ,ក្រាលក្តារ,ជញ្ជាំងក្តារ,ប្រក់ក្បឿង មានបណ្តោយ១២ម ទទឹង៨មសម្ភារ:ខូចខាតរួមមាន៖ ផ្ទះឈើក្រាលក្តារ ជញ្ជាំងក្តារ ប្រក់ក្បឿង មានបណ្តោយ១២មទទឹង៨មខូ ចខាតទាំងស្រុង ម៉ូតូមួយគ្រឿងម៉ាក់គុប៥០,លុយ១០០០$,ទូរឈើ០២,ទូរទឹកកក២,គ្រែពូក និងសម្ភារ:ប្រើប្រាស់មួយចំនួន។

ក្រោយពីទទួលពត៌មានភ្លាម កម្លាំងនគរបា លប៉ុស្តិ៍សំរោងធំ កម្លាំ ងសណ្តាប់ធ្នាប់ កម្លាំងអន្តរា គមន៍ កម្លាំងអគ្គិ.ភ័យស្រុកកៀនស្វាយ ស្រុកលើកដែក និងកម្លាំងការិយាល័យអគ្គិភ័ យខេត្តកណ្តាល ប្រើប្រាស់រថយន្តពន្ល ត់អគ្គិភ័យ ចំនួន០៤គ្រឿង បានចុះទៅដល់កន្លែងកើតហេ តុ បានជួយបា ញ់ទឹកពន្លត់អស់ទឹក ចំនួន០៤គ្រឿង(បួនឡាន) ដោយឆ្លងដល់ស្ថានីយ៍ប្រេងខូចអស់៣០%.។