ជួយដាស់តឿនគ្នាផង! មើលទៅមិនរស់ទេបើលេងចឹងៗ កុមារីវ័យជិត១០ឆ្នាំពុល MILO ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ… (មានវីដេអូ)

វៀតណាម៖ កុមារីជនជាតិវៀតណាមអាយុជិត ១០ឆ្នាំម្នាក់ បានផឹក NESTLE MILO រួចក៏ចាប់ផ្តើមវិលមុខ ក្អួត និងរាករួសឡើងទន់ខ្លួន ត្រូវក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ តែសំណាងដែរគ្រូពេទ្យបានប្រាប់ថា «ក្មេងស្រីគ្មានគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរនោះទេ ហើយពេលនេះគ្រូពេទ្យបានលាងក្រពះហើយ គ្មានគ្រោះថ្នាក់ទៀតទេ»។

យ៉ាងណាគេមិនទាន់ចោទថា កាហ្វេ MILO ធ្វើឲ្យក្មេងស្រីនោះពុលទេ គ្រាន់តែជាការសង្ស័យប៉ុណ្ណោះ ព្រោះថា ក្រោយពីនាងផឹកវារួច មានអាការៈក្អូត និងវិលមុខតែម្តងទៅ។ ក្រោយកើតហេតុឪពុកម្តាយបានយកទឹកកាហ្វេ MILO នៅសល់មកចាក់មើលឡើងកកដុំៗ ម្ល៉ោះហើយសន្និដ្ឋានថាជាផលិតផលខូចគុណភាព ទើបបណ្តាលឲ្យពុល។ សូមមាតាបិតាទាំងអស់ មុនឲ្យកូនផឹកភេសជ្ជៈអ្វីមួយត្រូវពិនិត្យកាលបរិច្ឆេទឲ្យបានច្បាស់ថាផុតកំណត់ហើយឬនៅ និងមួយវិញទៀតប្រយ័ត្នប៉ះរបស់ក្លែងក្លាយ ក៏មានបណ្តាលឲ្យកូនលោកអ្នកពុលដែរ។

សូមមើលវីដេអូខាងក្រោម :

%d bloggers like this: