ពលរដ្ឋស្ទើរតែមួយភូមិ មានចំនួន៥៤នាក់ បានពុលអាហារក្នុងកម្មពិធីបុណ្យគម្រប់ខួប០១ឆ្នាំ ក្រោយពីទទួលទាន…

(ត្បូងឃ្មុំ)៖ កាលពីវេលាម៉ោង០៣រសៀល ថ្ងៃទី០៣ខែវិច្ឆិកាឆ្នាំ២០២០ ប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ើស២ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីពុ លសម្ល ក្រោយបរិភោគអាហារក្នុងពិធីបុណ្យ គម្រប់ខួប០១ឆ្នាំ នៅផ្ទះឈ្មោះវ៉ា ឡេង ភេទស្រី,អាយុ៧៣ឆ្នាំ នៅភូមិអំពិល,ឃុំប៉ើស២,ស្រុកក្រូចឆ្មារ ក្រោយទទួលព័ត៌មានបានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ើស២ បានចុះទៅធ្វើការសាកសួរព័ត៌មានពី ម្ចាស់ផ្ទះខាងលើ គាត់បានរៀបរាប់ថា៖

គាត់បានធ្វើពិធីបុណ្យគម្រប់ខួប០១ឆ្នាំ ឲ្យប្ដីរបស់គាត់ ដោយប្រាប់បងប្អូនអ្នកជិតខាងមួយចំនួនមកចូលរួម កម្មវិធីបុណ្យគឺធ្វើឡើងនៅល្ងាច ថ្ងៃទី០២ខែវិច្ឆិកាឆ្នាំ២០២០ និងព្រឹកថ្ងៃទី០៣ខែវិច្ឆិកាឆ្នាំ២០២០ ហើយអ្នកដែលមកចូលរួមកម្មពិធីនៅល្ងាចថ្ងៃទី០២ គឺបានបរិភោគបាយជាមួយសម្លស្ងោរសារាយថ្ម និងត្រសក់ត្រាំ រួចក៏ត្រឡប់ទៅផ្ទះវិញ។

រហូតមកដល់ពេលយប់ថ្ងៃទី០២ ទើបមានបងប្អូនប្រជាពលរដ្ឋ មួយចំនួនមានអាការ: ឈឺពោះ,រាគ,ក្អួត និងក្ដៅខ្លួន ហើយបានតេទូរស័ព្ទទៅលោកគ្រូពេទ្យណាត ប្រធានមណ្ឌលសុខភាពឃុំប៉ើស១ ឲ្យគ្រូពេទ្យចុះទៅមើលតាមផ្ទះអ្នកជំ.ងឺ ហើយបានចា.ក់.ថ្នាំ និងព្យួរសេរ៉ូម ហើយអ្នកជំ.ងឺខ្លះក៏បានធូរស្រាល។

រហូតដល់ថ្ងៃទី០៣ខែវិច្ឆិកា មានអ្នកជំ.ងឺដែលពុ.លអាហារចំនួន៥៤នាក់,ស្រី២៨នាក់,ក្មេង០៤នាក់ ក្នុងនោះបានសម្រាកព្យាបាលនៅតាមផ្ទះចំនួន២១នាក់ និងបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកក្រូចឆ្មារ ចំនួន៣៣នាក់ ស្រី១៨នាក់។

តាមការសន្និដ្ឋានរបស់លោកគ្រូពេទ្យ ដែលជាប្រធានមណ្ឌលសុខភាពឃុំប៉ើស១ គឺអ្នកជំ.ងឺខាងលើ ពិតជាបានពុ.លដោយហូបអាហារ សម្លស្ងោរសារាយសមុទ្រ និងត្រសក់ត្រាំ ក្នុងកម្មពិធីបុណ្យខាងលើ។ គិតត្រឹមម៉ោង២០ ថ្ងៃទី០៣ខែវិច្ឆិកានេះ អ្នកជំ.ងឺទាំងអស់ បានធូរស្រាលវិញហើយ។