របួ សសមត្ថកិច្ច០២នាក់ ឃា ត់ខ្លួនបាន ជនសង្ស័ យ០១នាក់ និងស្លា ប់០១នាក់ ក្នុងករណី…

ថ្ងៃទី០២ខែវិច្ឆិកាឆ្នាំ២០២០ វេលាម៉ោង២១:១០នាទី ជន.ល្មើ.ស០១ក្រុម មានគ្នាចំនួន០៥នាក់(១-ឈ្មោះម៉ម វិបុល,ភេទប្រុស,អាយុ២៩ឆ្នាំ(ស្លា.ប់),២-ឈ្មោះធម្ម កុម្ភៈ,ភេទប្រុស,អាយុ១៦ឆ្នាំ(ឃា.ត់ខ្លួនបាន),៣-ឈ្មោះម៉ាត់ សើគីរីន,ភេទប្រុស,អាយុ១៧ឆ្នាំ,៤-ឈ្មោះសុខ ធា,ភេទប្រុស,អាយុ១៧ឆ្នាំ,៥-ឈ្មោះ រ៉ាន់ ភេទប្រុស,អាយុជាង២០ឆ្នាំ)ជិះម៉ូតូ ០២គ្រឿង បានកា.ប់ឈ្មោះតឿ ចាន់,ភេទប្រុស,អាយុ១៧ឆ្នាំ ទីលំនៅភូមិស្វាយធំ,សង្កាត់ក្រាំងអំពិល,ក្រុងកំពត,ខេត្តកំពត។

នៅចំណុចក្នុងភូមិកំពង់បាយខាងត្បូង,សង្កាត់កំពង់បាយ,ក្រុងកំពត បណ្តាលឱ្យរ.ងរបួ.សក្បាលជាទម្ងន់។ មូលហេតុ ជន.រង.គ្រោះ.ផឹកកាហ្វេនៅតុក្បែរជ.នសង្ស័.យ នៅក្នុងភូមិកើតហេតុខាងលើ។ ពេលនោះជន.រង.គ្រោះ.មើលមុខជ.នសង្ស័.យ ធ្វើឱ្យពួកគេខឹ.ងតាមកា.ប់នៅពេលដែលចេញពីហាងកាហ្វេ។

ក្រោយពេលកើតហេតុកម្លាំងអធិការដ្ឋាននគបាលក្រុងកំពត បានចុះដល់កន្លែងកើតហេតុ ប្រមូលព័ត៌មាននិងពង្រាយកម្លាំងតាមដងផ្លូវស្ទាក់ឃា.ត់ក្រុមជនសង្ស័.យ។ ភ្លាមៗ នោះកម្លាំងសមត្ថកិច្ចបានឃា.ត់ម៉ូតូ០១គ្រឿងមានគ្នា០២នាក់ ប៉ុន្តែជ.នសង្ស័.យមិនព្រមឈប់ហើយថែម ទាំងបើកបំបុ.កកម្លាំងសមត្ថកិច្ចរ.ងរបូ.សចំនួន០២នាក់។ ដោយឃើញស្ថានភាពបែបនេះ កម្លាំងសមត្ថកិច្ចដ៏ទៃទៀត ក៏បានផ្ទះ.អា.វុ.ធផ្ចុចដីដើម្បីឲ្យឈប់ បណ្តាលឲ្យផ្លាតត្រូវជ.នសង្ស័.យ ០១នាក់ស្លា.ប់នៅពេលដែលបញ្ជូនទៅដល់មន្ទីរពេទ្យ និងឃា.ត់ខ្លួនគូកនបាន០១នាក់។

សកម្មភាពរបស់កងកម្លាំងខាងលើនេះ ស្របតាមខ្លឹមសារមាត្រា៣១ រហូតដល់មាត្រា៣៧ ក្រមព្រ.ហ្មទ.ណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ស្នងការដ្ឋាននគរបាលខេត្តកំពត ក៏បានឃា.ត់ខ្លួនមន្ត្រីនគរបាលចំនួន០៣នាក់ ដែលបង្កឲ្យផ្ទះ.អាវុ.ធបណ្តាលឲ្យជនសង្ស័.យស្លា.ប់ ដើម្បីអនុវត្តវិន័.យរបស់កងកម្លាំងនគរបាលជាតិ និងកសាងសំ.ណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធី។

ក្រៅពីនេះក្នុងទឹកចិត្តប្រកបដោយមនុស្សធម៌ និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃស.ព ស្នងការដ្ឋាននគរបាលខេត្ត បាននាំយកថវិកាចំនួន$៤,៥០០(បួនពាន់ប្រាំរយដុល្លារគត់) ប្រគល់ជូនក្រុមគ្រួសារស.ពសម្រាប់ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី។