ស្ទើរតែមិនគួរឲ្យជឿ! នារីស្រស់ស្អាតម្នាក់បានទទួលមរណភាពទាំងវ័យក្មេងដោយសារ…

ភ្នំពេញ៖ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ករណីគ្រោះ ថ្នា ក់ចរាចរណ៍មួយដែលបណ្តាលឲ្យនារីម្នាក់បានស្លា ប់ភ្លាមៗនៅកន្លែង ខណះជិះម៉ូតូមិនប្រយ័ត្នសង្ស័ យធ្លាក់ជង្ហុកដួល រួចត្រូវរថយន្តយីឌុបមកពីក្រោយកិ នរួចបើកគេចខ្លួនបាត់ នៅលើកំណាត់ផ្លូវជាតិលេខ៤,ភូមិព្រៃបឹង,សង្កាត់កន្ទោក,ខណ្ឌកំបូល,រាជធានីភ្នំពេញ។

ជនរង គ្រោះឈ្មោះ ចិន្ត សុខហេង ភេទស្រី អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅភូមិត្រាំគង់,ឃុំខ្វាវ,ស្រុកសំរោង,ខេត្តតាកែវ។ មុនពេលកើតហេតុគេបានឃើញជនរង គ្រោះជិះម៉ូតូម៉ាក Honda Beat ពណ៍ សលាយខ្មៅ ពាក់ស្លាកលេខ តាកែវ1V-3095 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកើត។

ខណះមកដល់ចំណុចកើតហេតុដោយសារស្ថានភាពផ្លូវដាច់មានជង្ហុក ទើបគេចមិនទាន់ហើយក៏បានជ្រុលធ្លាក់ ទើបដួលមកខាងឆ្វេងដៃភ្លាមនោះស្រាប់តែមានរថយន្តយីឌុបមិនចាំស្លាកលេខមកពីក្រោយកិ នបណ្តាលឲ្យស្លា ប់ភ្លាមៗយ៉ាងអាណោចអាធម័តែម្តង ហើយរថយន្តបង្កបានគេចខ្លួនបាត់ស្រមោល។ សមត្ថកិច្ចបានចុះទៅដល់ចំណុចនិងទំនាក់ទំនងទៅក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រណៃណី ចំណែករថយន្តបង្កសមត្ថកិច្ចកំពុងស្រាវជ្រាវ៕