ចូលរួមសោកស្តាយផង! លោកសាស្ត្រាចារ្យផ្នែកច្បាប់​ ផាន់ សាមន្ត បានទទួលមរណភាពហើយ ក្នុងជន្មាយុ៨១ឆ្នាំ ដោយសារតែ…

សូមជំរាបជូនជាដំណឹងដល់បងប្អូនសាច់ញាតិ ព្រមទាំងបងប្អូនធ្លាប់រួមការងារ និងកូនសិស្សរបស់លោកសាស្ត្រាចារ្យផាន់ សាមន្ត ឱ្យបានជ្រាបជាពត៌មានថាលោកសាស្ត្រាចារ្យ ផាន់ សាមន្តបានទទួលមរណភាពហើយ នៅវេលាម៉ោង៧:២០នាទីយប់ ថ្ងៃ១រោច,ខែកត្តិក,ឆ្នាំជូត,ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០១ខែវិច្ឆកាឆ្នាំ២០២០ ក្នុងជន្មាយុ៨១ឆ្នាំ ដោយសារតែ«ជរាពាធ»។

ស ពត្រូវតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តចាក់អង្រែលើ ភូមិព្រែកតានូ,សង្កាត់ចាក់អង្រែលើ,ខណ្ឌមានជ័យ,រាជធានីភ្នំពេញ។ សូមបញ្ចាក់ថា បេ សកកម្មរបស់លោកសាស្រ្តាចារ្យផ្នែកច្បាប់ ហិរញ្ញវត្ថុ,ធនាគារ,ពន្ធដារ ត្រូវបានបញ្ចប់ត្រឹមពេលនេះ បន្ទាប់ពីបានលះ បង់ពេលវេលាដ៏លើសលប់ក្នុងការតាក់តែងច្បាប់ និងបង្រៀនកូនខ្មែរជាច្រើនជំនាន់មានដូចជា៖

ច្បាប់សុរិយោរដី,ច្បាប់ធនាគារ ក្នុងនិងក្រៅប្រទេស,ច្បាប់ហិរញ្ញវត្ថុ,ពន្ធដារ និងគយរួមទាំងច្បាប់ផ្សេងៗជាច្រើនទៀត។ (ព័ត៌មាននេះ ចាត់ទុកជាការជូនដំណឹង ដល់សាច់សា លោ.ហិត ញាតិមិត្តជិតឆ្ងាយ និងអ្នកដែលធ្លាប់ធ្វើជាសិស្សរបស់លោកគ្រូបានជ្រាប)៕