ប្រាប់ហើយប្រាប់ទៀត! អ្នកមានឡានបញ្ចូលហ្គាសមួយចំនួន គួរតែប្រុងប្រយត្ន័ មិនត្រូវប្រហែសពេកទេ កុំឱ្យដូចករណីមួយនេះ…

(ក្រុងប៉ោយប៉ែត)៖ មុនដំបូងស្រែកថាទូស្សេខ្សែរភ្លើ ងការពិតអ្នកបញ្ចូលហ្គាស រថយន្តបណ្តាលឲ្យឆេះរថយន្តខ្ទេចម៉ត់ឡេវជារថយន្តម្ចាស់បញ្ចូលហ្គាស ហេតុការនេះបានកើតឡើង កាលពីយប់ម៉ោងប្រមាណ៧ ថ្ងៃសុក្រទី៣០តុលា២០២០ នៅកែងមណ្ឌលទី៦ឈមនឹងមណ្ឌល៥,ភូមិប្រជាធម្មលិច,សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត,ខេត្តបន្ទាយមានជ័យ។

បើតាមការឲ្យដឹងពីសាច់ញាតិជន.រង.គ្រោះ.ឲ្យដឹងថា រថយន្តដែលឆេះនោះម៉ាកហាយឡេនឌែ ពណ៍ស បានមកពីដឹកទឹកសុទ្ឋ ហើយបានបញ្ចូលហ្គាសបំពេញបន្ថែមសម្រាប់យកទឹកសុទ្ឋទៅចែកចាយខណគ្រានោះកំពុងតែបញ្ចូលហ្គាស ស្រាប់តែឆាបឆេះចេញពីទុយោបញ្ចូលហ្គាស បានឆាបឆេះតែម្តងបណ្តាលឲ្យរថយន្តខូចខាតទាំងស្រុង ហើយកន្លែងបញ្ចូលហ្គាសខាងលើដោយគ្មានបំពង់ពន្លត់អគ្គីភ័យឡើយ

ក្នុងហេតុការនោះកូនក្មេងតូចៗអាយុ ក្រោម១០ឆ្នាំ៣នាក់ បានរង.របួ.ស.ធ្ងន់ ភ្លាមៗនោះត្រូវបានដឹកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប ក្រៅពីនោះគ្មានការឆ្លងរាលដាលទៅផ្ទះនាក់ដ៍ទៃឡើយ ក្នុងហេតុការនោះដោយមានកម្លាំងសមត្ថកិច្ច ចំរុះនឹងអាជ្ញាធរក្នុងមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ នឹងពលរដ្ឋនៅជិតខាង បានជួយពន្លត់ទាន់ពេលវេលា៕