ឡានចុះចំណោត ជាន់ហ្វ្រាំងមិនស៊ី ធ្លាក់ពីផ្លូវ បណ្ដាយអោយមនុស្ស៣នាក់បាន…

(ពោធិ៍សាត់)៖កាលពីថ្ងៃទី៣០ខែតុលាឆ្នាំ២០២០ ករណីគ្រោះ ថ្នាក់ ចរាចរណ៍(រថយន្តចុះចំណោតហ្វ្រាំងមិនស៊ី ធ្លា ក់ពីផ្លូវ) នៅកំណាត់ផ្លូវជាតិលេខ៥៥ចន្លោះគីឡូម៉ែត្រលេខ១៦៣-១៦៤ ស្ថិតក្នុងភូមិឯកភាព,ឃុំថ្មដា,រថយន្តម៉ាកហុកឡរ,ពណ៌ស,ពាក់ផ្លាកលេខភ្នំពេញ3D-5603 បើកបរដោយឈ្មោះតាក់ ភេទប្រុស,អាយុ២៣ឆ្នាំ,រស់នៅភូមិឡូបី,សង្កាត់ឬស្សីកែវ,ខណ្ឌឫស្សីកែវ,រាជធានីភ្នំពេញ(របួ សធ្ងន់) និងរួមដំណើរ២នាក់មានឈ្មោះដូចខាងក្រោម៖

១.រិទ្ធ រ៉ៃ ភេទប្រុស,អាយុ២៩ឆ្នាំ រស់នៅភូមិឡូបី,សង្កាត់ឬស្សីកែវ,ខណ្ឌគីឡូលេខ៦,រាជធានីភ្នំពេញ(របួ សស្រាល)។ ២.ជួន ជាន ភេទប្រុស,អាយុ២០ឆ្នាំ,រស់នៅភូមិចេក,ឃុំពង្រលើ,ស្រុកជីក្រែង,ខេត្តសៀមរាប ជន.រង.គ្រោះ បញ្ជូនទៅមន្ទីពេទ្យខេត្តពោធិ៍សាត់៕