អាសូរណាស់! តៃកុងឡានម្នាក់ ឈប់ឡានចុះបត់ជើងតូច ត្រូវឡំប្រឺតាបុ កពីក្រោយ បណ្តាលអោយ…

ភ្នំពេញ៖ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ត្រង់ចំណុចឡុងឈិន ភូមិព្រែកព្នៅ,សង្កាត់ព្រែកព្នៅ,ខណ្ឌព្រែកព្នៅ,រាជធានីភ្នំពេញ។ រថយន្ត រង គ្រោះម៉ាកកាមរីពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2K-0933 ធ្វើដំណើរលើផ្លូវបេតុង ក្នុងទិសដៅពីជើងទៅត្បូង អ្នកបើកបរឈ្មោះចន ចាន់ណាក់,ភេទប្រុស,អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិព្រែកសំរោង២,សង្កាត់តាខ្មៅ,ក្រុងតាខ្មៅ,ខេត្តកណ្តាល។

ពេលបើកមកដល់កន្លែងកើតហេតុ បានឈប់រថយន្តចុះបត់ជើង ពេលបត់ជើងរួចក៏បានដើរមករថយន្តបម្រុងនឹងបើកទ្វារ ភ្លាមនោះស្រាប់តែមានឡំប្រឺតាបានមក បុក ពីក្រោយតែម្តង។ ឡំប្រឺតាបង្កហេតុពណ៌ស ពាក់ស្លាកលេខភ្នំពេញ1HM-4069 ធ្វើដំណើរលើផ្លូវបេតុង ក្នុងទិសដៅពីជើងទៅត្បូង(ស្របទិសគ្នា)ដែលអ្នកបើកបរឈ្មោះសុខ ម៉េត ភេទប្រុស អាយុ៤៧ឆ្នាំ ស្នាក់នៅភូមិបឹងឈូក,សង្កាត់គីឡូម៉ែតលេខ៦,ខណ្ឌឫស្សីកែវ,រាជធានីភ្នំពេញ។ ករណីនេះបណ្តាលអោយមនុស្សរងរបួ សធ្ងន់ចំនួន១នាក់បា ក់ជើង ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ និងខូចខាតរថយន្តនិងម៉ូតូស្រាលចំនួន២គ្រឿង៕