ក្មេងស្រីថៃលក់គុយទាវ ដែលមានរាងកាយដ៏សិចស៊ីម្នាក់នេះ កំពុងទាក់ទាញចិត្តមនុស្សជាច្រើន

ម្ចាស់ហាងគុយទាវម្នាក់នេះមានមុខមាត់ស្អាតហើយ ថែមទាំងមានរាងសិចស៊ីទៀត។ ថ្មីៗនេះនារីម្នាក់ដែលជាអ្នកលក់គុយទាវនៅក្នុងប្រទេសថៃ ភ្លាមៗបានល្បីល្បាញខ្លាំង បន្ទាប់ពីភ្ញៀវមា្នក់ចូលមកញ៉ាំគុយទាវក្នុងភោជនីយដ្ឋានរបស់នាង។ គាត់បានថតនាង ដែលកំពុងស្រុះគុយទាវយ៉ាងជំនាញ។ បន្ទាប់មកគាត់បានបង្ហោះវីដេអូនៅលើបណ្តាញសង្គម។ ទោះជាយ៉ាងណាក៏ដោយអ្វីដែលធ្វើឱ្យអ្នកនិយមលេងអ៊ិនធឺរណែតចាប់អារម្មណ៍បំផុតនោះគឺមិនមែនជារសជាតិ ចានគុយទាវ ឬជំនាញស្រុះគុយទាវរបស់នាងនោះទេ ប៉ុន្តែសម្រស់របស់នាងទេ ដែលជារបស់ដែលទាក់ទាញ។

ក្មេងស្រីម្នាក់នេះមានមុខស្រស់ស្អាតជាមួយនឹងស្បែកសរលោង ហើយលើសពីនេះទៅទៀតរាងកាយរបស់នាងមានភាពសិចស៊ីនិងមានមន្តស្នេហ៍ខ្លាំងតែម្ដង។

ក្នុងនាមជាស្រីស្អាត និងទាក់ទាញ នាងតែងតែស្លៀកសម្លៀកបំពាក់សិចស៊ី ដើម្បីបង្ហាញពីទំរង់រាងកាយដ៏ស្រឡូន ដែលទាក់ទាញមនុស្សដែលមានភេទផ្ទុយគ្នាយកចិត្តទុកដាក់សម្លឹងមិនដាក់ភ្នែកជាច្រើននាក់។ វាហាក់ដូចជាសម្លៀកបំពាក់មិនសមស្របសម្រាប់កាលៈទេសៈ និងការងារមួយនេះនោះទេ ប៉ុន្តែគ្មាននរណាម្នាក់អាចបដិសេធថាក្មេងស្រីនេះមានភាពសិចស៊ីខ្លាំងនោះឡើយ។

វាត្រូវបានគេដឹងថា ក្មេងស្រីដ៏មានមន្តស្នេហ៍ម្នាក់នេះមិនមែនជាបុគ្គលិកទេ ប៉ុន្តែជាម្ចាស់ហាងនេះ។ ហាងនេះមានទីតាំងនៅផ្លូវ 13 Charan Sanitwong, Wat Tha Phra, ក្រុងបាងកក។

បន្ទាប់ពីវីដេអូ និងរូបថតជាច្រើនសន្លឹកត្រូវបានបង្ហោះទៅកាន់បណ្តាញសង្គម មនុស្សភាគច្រើនបានសរសើរលើសម្រស់ និងរាងកាយរបស់នាង។

មនុស្សម្នាក់បាននិយាយថា: «បើខ្ញុំឃើញសក់ធ្លាក់ក្នុងចាន ក៏ខ្ញុំនឹងមិនអើពើដែរ ព្រោះចុងភៅពិតជាស្រស់ស្អាតណាស់»។ អ្នកផ្សេងម្នាក់ទៀតក៏បានសរសេរដែរថា: «គ្រាន់តែសម្លឹងមើលម្ចាស់ហាង ក៏ខ្ញុំមានអារម្មណ៍ថាពេញដែរ”៕

 

%d bloggers like this: