គួរដាក់ទោសបែបណា? កូនប្រុសយកដំបងវា យឪពុកបង្កើត បណ្តាលឲ្យរងរបួ សធ្ងន់ ព្រោះតែ…

នៅវេលាម៉ោង៧:៤០នាទី ថ្ងៃទី២៧ខែតុលា​​ឆ្នាំ២០២០ ដោយមានការចង្អុលបង្ហាញនិងណែនាំពីលោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្តឧត្តរមានជ័យ សមត្ថកិច្ចស្រុកបន្ទាយអំពិល បានធ្វើការប ង្រ្កា បករ ណីហិ ង្សាដោយចេត នា មានស្ថានទម្ងន់ទោ ស ប្រព្រឹ ត្តកាលវេលាម៉ោង១៩:០០នាទី ថ្ងៃទី២៦ខែតុលាឆ្នាំ២០២០ នៅភូមិគោកកី,ឃុំបេង,ស្រុកបន្ទាយអំពិល។

បង្កឡើងដោយជ នសង្ស័ យឈ្មោះធៀន ផល,ភេទប្រុស,អាយុ៣៣ឆ្នាំ បានយកដំបងឈើប្រវែង៧១សងទីម៉ែត្រ វា យទៅលើជនរ ងគ្រោះ ឈ្មោះដុក ធៀន,ភេទប្រុស,អាយុ៦៨ឆ្នាំ រស់នៅភូមិកើតហេ តុខាងលើ(ត្រូវជាឱពុកបង្កើត)បណ្តាលអោយរងរបួ សចញ្ចើមចំនួន០៣កន្លែង។ មូលហេតុខឹ ងនិងឱពុកមិនធ្វើម្ហូប។

លោកស្នងការនគរបាលខេត្ត បានចាត់អោយលោកអធិការស្រុក នាំជនរ ងគ្រោះ ទៅមន្ទីរពេទ្យនិងបានប្រគល់ថវិកាមួយចំនួនដល់ជនរ ងគ្រោះ ផងដែរ។ ដោយឡែកជ នដៃដល់ ត្រូវសមត្ថកិច្ចជំនាញ បានធ្វើការឃា ត់ខ្លួនជនសង្ស័ យខាងលើមកអធិការដ្ឋាន ដើម្បីកសាងសំ ណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចា ត់ការតាមច្បា ប់។