អាសូរណាស់! បុរសម្នាក់បានស្លា ប់បាត់បង់ជីវិត ខណៈពេលជិះកង់ទៅដាក់មងយកត្រី ព្រោះតែ…

(ខេត្តស្វាយរៀង)៖ មានការភ្ញាក់ផ្អើលទាំងព្រឹកដល់ប្រជាពលរដ្ឋ ពេលប្រទះឃើញបុរសម្នាក់ស្លា ប់ក្នុងទឹកស្រែដោយនៅក្បែរនោះមានកង់ និងមងសម្រាប់រាយដាក់ត្រីហើយក៏បានរាយកា រណ៍ទៅសមត្ថកិច្ចមូលដ្ឋានដើម្បីឱ្យចុះមកពិនិត្យផងដែរ។ ហេតុការ ណ៍ប្រទះឃើញស ពនេះ បានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៤ខែតុលាឆ្នាំ២០២០នៅចំណុចភូមិស្វាយអង្គ,ឃុំស្វាយអង្គ,ស្រុកស្វាយជ្រំ។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសខាងលើមានឈ្មោះឡឹក សុឃា,អាយុ៣៦ឆ្នាំ,មុខរបរកសិករមានទីលំនៅភូមិស្វាយអង្គ,ឃុំស្វាយអង្គស្រុកស្វាយជ្រំ។ បើតាមក្រុមគ្រួសារបានប្រាប់សមត្ថកិច្ចថាបុរសខាងលើគឺមានជំងឺប្រកា ច់(ឆ្កួតជ្រូក) ហើយពេលជំងឺរើឡើងម្ដងៗ តែងតែមានអាការប្រកា ច់ដោយក្រុមគ្រួសារយកទៅព្យាបា លនៅមន្ទីរពេទ្យ និងផឹកថ្នាំសង្កូវដែរ ប៉ុន្តែមិនបានធូរស្រាលសោះឡើយ ទើបនៅថ្ងៃកើតហេ តុស្រាប់តែអ្នកភូមិបានរាយកា រណ៍មកថាបានប្រទះឃើញបុរសឈ្មោះឡឹក សុឃា បានស្លា ប់នៅក្នុងទឹកស្រែបា ត់ទៅហើយ។

ក្រោយកើតហេ តុសមត្ថកិច្ចនគរបាលស្រុករួមជាមួយនគរបាលប៉ុស្ត៏រដ្ឋបាល និងគ្រូពេទ្យបានមកពិនិត្យសាកស ពឃើញថា ពិតជាស្លា ប់ដោយសារល ង់ទឹកប្រាកដមែនដោយមិនមានស្លាកស្នា មអ្វីដែលសម្គាល់ជារឿងឃា ត កម្មនោះទេ។ បន្ទាប់មកស ពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ និងប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕