អ្នកនាង ពេជ្រ សោភា ប្រៀបធៀបជីវិតពេលមានស្វាមី និងពេលមេម៉ាយ ដោយបាននិយាយរៀបរាប់យ៉ាងចាក់ដោតថា…

(ភ្នំពេញ)៖ មហាជនពិតជាបានស្គាល់ហើយតារាចម្រៀង សំឡេងពីរោះ ស្រទន់ ធ្ងន់ និងមានសម្រស់ស្អាតនោះគឺអ្នកនាង ពេជ្រ សោភា ដែលជាតារាចម្រៀងប្រចាំផលិតកម្ម រស្មីហង្សមាស ហើយអ្នកនាង ក៍ជាតារាចម្រៀងដ៏មានប្រជាប្រិយភាព រស់រាយរាក់ទាក់ ក្រមិចក្រមើម នៅក្នុងវិស័យសិល្បៈផងដែរ។

ដោយឡែកកាលពីថ្ងៃទី២២ខែតុលាឆ្នាំ២០២០ម្សិលមិញនេះ អ្នកនាងបានបង្ហោះសារខ្លីមួយនិយាយរៀបរាប់ពីជីវិតជាស្ត្រីមេម៉ាយ និងពេលមានស្វាមីគឺខុសគ្នាដាច់ ហើយសារនោះនាងបាននិយាយថា៖

ជីវិតជាស្ត្រីមេម៉ាយ អ្នកណាថាពិបាក រស់ជាខ្លួនឯង ក្រោកពីរគេងរកសុី មានលុយទិញអ្វីដែលយើងចង់បានសំខាន់មេម៉ាយមាន(ខាន់ស្លា) តែអ្នកដែលពិបាកគឺជាជីវិតមនុស្សស្រីប្តីលួចមានស្រីចាំផ្លូវប្តី លួចឆែកទូរសព្ទ័ តាមដានប្តី ជីវិតជាប្រពន្ធវាទៅជាដូចចោរ ចាំចាប់ប្តីលួចមានស្រី ចង់ដឹងស្រីរបស់ប្តីជាអ្នកណាតើហត់ទេ? តែបើប៉ះចំប្តីល្អទៅជាសំណាងទៅ តោះteam មេម៉ាយ លើកកែវមួយ៕ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពនៅខាងក្រោមនេះ៖