អាសូរណាស់! បុរសជាអ្នកឡើងត្នោតម្នាក់បានស្លា ប់ បាត់ បង់ជីវិតភ្លាមៗដោយសារ…

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នៅភូមិថ្មី,ឃុំចោងម៉ោង,ស្រុកទឹកផុស,ខេត្តកំពង់ឆ្នាំង ជនរ.ង.គ្រោះធ្លា.ក់ពីលើដើមត្នោតនេះមានឈ្មោះ ប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិថ្មី,ឃុំចោងម៉ោង,ស្រុកទឹកផុស,ខេត្តកំពង់ឆ្នាំង ជាអ្នករកស៊ីឡើងត្នោតដើម្បីយកទឹកត្នោតលក់។

នៅមុនពេលកើតហេតុបុរសរ.ង.គ្រោះបានទៅឡើងដើមត្នោតដូចសព្វដង ហើយនៅទីតាំងដែលគាត់ឡើងនោះគឺមានដើមត្នោតនៅក្បែរគ្នា ហើយដើម្បីងាយស្រួលគាត់បានធ្វើស្នួរសម្រាប់សួរពីដើមមួយទៅដើមមួយទៀត។ លុះនៅវេលាកើតហេតុពេលព្រឹកនោះគាត់ទៅដាក់ទឹកចុះពីដើមហើយពេលឡើងបានមួយដើម ហើយគាត់បានឆ្លងទៅមួយដើមទៀតតាមរយៈស្នួដែលធ្វើពីដើមឬស្សីបណ្តាលឲ្យបា.ក់ធ្លា.ក់មកដីតែម្តង។

ក្នុងករណីនេះធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅទីនោះទៅដល់បម្រុងជួយសង្រ្គោះតែបុរសរ.ង.គ្រោះបាន.ស្លា.ប់បាត់ទៅហើយ។ សមត្ថកិច្ចមូលដ្ឋានដើម្បីចុះទៅពិនិត្យមើលនៅកន្លែងកើតហេតុហើយបានបញ្ជាក់ថា បុរសនេះ.ស្លា.ប់ដោយសារធ្លា.ក់ពីលើដើមត្នោតពិតប្រាកដមែន និងបានប្រគល់ស.ពឲ្យទៅក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕