ស្ដាប់សម្ដីម្ចាស់ក្រពើដែលប្រជាពលរដ្ឋភ្ញាក់ផ្អើលនាំគ្នាទៅមើល​នោះ ទើបដឹងការពិតថា…

(ខេត្តសៀមរាប)៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ខែតុលាឆ្នាំ​២០២០ មានហេតុកា រណ៍ដ៍គួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលប្រជាពលរដ្ឋបាននាំគ្នាទៅមើល​ក្រពើ​ដ៏​ធំ​១​ក្បាល នៅ​ជាប់​មាត់​លូ នៅ​តាម​បណ្តោយ​ផ្លូវ​កៅស៊ូ​ក្នុង​ទីរួមស្រុក​អង្គរជុំ។

ក្រោយ​ពី​បានដឹង​នូវ​ដំណឹង​ខាងលើ​នេះ ក្រុមការងារ​ថ្នាក់​ស្រុក បាន​សហ ការ​ជាមួយ​កម្លាំ ង​នគរ​បា ល​ស្រុក​ចុះ​ស្រា វជ្រាវ ស្វែងរក​ពី​ប្រភព​ដែល​សត្វ​ក្រពើ​១​ក្បាល​នេះ​ ទើប​ដឹង​ថាក្រពើ​១​ក្បាល​នេះ មាន​ម្ចាស់​ឈ្មោះសយ សា​រ៉​ន ភេទ​ប្រុស,អាយុ​ជាង​៥០​ឆ្នាំ,រស់នៅ​ភូមិ​ក្បាល​ចាម,ឃុំ​ចារ​ឈូក,ស្រុក​អង្គរជុំ។

ម្ចាស់​ក្រពើ​លោកសយ សា​រ៉​ន បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា៖ សត្វ​ក្រពើ​១​ក្បាល​នេះ គាត់​ទើប​ទិញ​ចូល​មក​ថ្មី ហើយ​យក​មក​ដាក់​ក្នុង​អាង​ក្រពើ​របស់​គាត់​ដែល​មាន​ស្រាប់ ក៏​ខាំ​គ្នា​ជាមួយ​ក្រពើ​គាត់​ផ្សេង​ទៀត​ក្នុង​អាង​ជា​ច្រើន​លើក​ច្រើន​សា ទើប​ទីបំផុត​ក្រពើ​ចំណូល​ថ្មី​នេះ​បាន​ងា ប់។

ទាក់ទិន​នឹង​ការ​រួច​ក្រពើ​ចេញពី​អាង​ចិញ្ចឹម​នេះ​គឺ​នៅ​ថ្ងៃ​ទី​១៩ខែតុលាឆ្នាំ​២០២០វេលា​ម៉ោង​១១​យប់ ជំនន់​ទឹកភ្លៀង​បាន​ជន់​លិច​ចូល​ក្នុង​អាង​ក្រពើ​ក៏​បណ្តាល​ឱ្យ​ក្រពើ​១​ក្បាល​ដែល​ងា ប់ ហើយ​គាត់​ជា​ម្ចាស់​បាន​យក​ក្រពើ​ដែល​ងា ប់​នេះ លើក​ចេញពី​អាង​មក​ដាក់​លើ​គ្រែ​នៅ​ខាងក្រៅ។ ពុំ​ទាន់​បាន​យក​ទៅ​ធ្វើ​អ្វី​ទេ ដោយសារ​ទឹកជំនន់​កំពុង​លិ ចលង់។

ក្រោយមក​ទឹកជំនន់​ក៏​បាន​ឡើង​កាន់តែ​ខ្ពស់ បណ្តាល​ឱ្យ​លិច​គ្រែ​ហើយ​ខ្មោ ច​ក្រពើ​នេះ​ក៏​បាន​អណ្តែត​ទៅ​បា ត់ អណ្តែត​មិនដឹង​ជា​ទៅ​ទីណា? ម្ចាស់​ក្រពើ​បាន​បន្ថែម​ទៀត​ថា រូប​គាត់​គ្មាន​ចេតនា បណ្តែត​ខ្មោ ច​ក្រពើ​ដែល​ងា ប់​នោះ​ចោល ពាស​វាល​ពាស​កាល ដែល​បង្ក​ឱ្យ​មាន​ភាព​ចលាចល ភ័ យ​ខ្លាច​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង​នោះ​ទេ ។

បន្ទាប់ពីទទួលបានព័ត៌មាន​បញ្ជាក់យ៉ាងច្បាស់ពីម្ចាស់ក្រពើខាងលើ​នេះ ​មន្ត្រី​សមត្ថកិច្ច​បាន​សុំ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងស្រុក​អង្គរជុំ និង​សាធារណជន​ទូទៅ​មេត្តា​កុំ​ភ័ យ​ខ្លាច ឬ​យល់​ច្រ​លំ​ថា ក្រពើ​ដែល​គេ​ចិញ្ចឹម រួច​ចេញពី​អាង​ដោយសារ​ទឹកជំនន់​ទឹកភ្លៀង​នោះ គឺ​មិនមែន​រួច​ពី​អាង​ចិញ្ចឹម​ទេ។ ដោយសារ​តែ​វា​ងា ប់ ទើប​គាត់​យក​ចេញពី​ក្នុង​អាង​មក​ដាក់​ខាងក្រៅ គាប់​ជួន​ទឹកជំនន់​លិចលង់​អណ្តែត​មក​ទើរ​ក្បែរផ្លូវ​បែប​នេះ​ទៅ៕